មន្តគាថាសូត្ររម្ងាប់មេទី១ ទើបអញផ្ចាញ់ទាំងអសុរី ទើបអញផ្ចាញ់ទាំង< អសុរាធំ ទើបអញផ្ចាញ់ទាំងព្រាយនៅលើភ្នំ ទើបអញផ្ចាញ់ទាំងព្រាយនៅលើអាកាស នៅចន្លោះមាត់ជណ្ដើរ ទើបអញផ្ចាញ់ទាំង ព្រាយហោះ ព្រាយហើរ ព្រាយដើរលើដី ទាំងព្រាយក្បាល៨ ទើបអញផ្ចាញ់នូវ ព្រាយមាយាកូនខ្ចី ទើបអញចម្លងគ្រោះកាចនៅ< ភូមិលំអិតដៃយ៉ូវ នូវរបស់មេដាវកុម្ព័ន្ធយក្សា ទើបអញផ្ចាញ់ទាំងអសុរី ទាំងអសុរា ទើបអញផ្ចាញ់ ទាំងរោគសាមសិបផង អញផ្ចាញ់ទាំងពីរមុខ អញផ្ចាញ់ទាំងពីក្រោយខ្នង អញ ផ្ចាញ់ទាំង មេព្រាយរលាយចំណង អាបធ្មប់បន្សាបសីល អញខ្ទប់ហោង វិនាសន្តិ អសេសតោ។៚ មន្តគាថាសូត្ររម្ងាប់មេទី២ ទើបគ្រូប្រើអញរម្ងាប់អស់ទាំងចង្រៃសារពើ ឬស្សី ឈើ គ្រឿងផ្ទះចាស់ថ្មី បែកជើងរលំរលាយទ្រុឌទ្រោម ខ្ពស់ទាប វែងខ្លី សសរចង្រៃមានភ្នែកវៀចកោង ប្រហោង ពាំសំបក ប្រឡាយលុតសឆ្អឹងដ៍មានពិសចង្រៃ ទើបគ្រូ ប្រើអញអោយ រម្ងាប់អស់ទាំងចង្រៃ អំពីមេដំបូលចន្លោះ បង្កង់ចុងផ្លានគ្រប់ រនូតរនាប រណាំង ជញ្ជាំងខ្សែទ្វា បង្អួច ខ្នួចខ្នាប់ ស្បូវកណ្ដាប់ ចាប់កាំបិត។ ទើបគ្រូប្រើអញរម្ងាប់ អស់ទាំងចង្រៃ សព្វជនណាៗ សត្វមានជើង៤ ជើង២ គឺ កុក ខ្វែក ទីទុយ មៀមមុំ រញី ឆ្មាបា ស្ការ សំពោច ទោច ឪឡរ ចូលមកក្នុងស្រុក រត់ចូលគ្រប់ច្រកល្ហកក្នុងភូមិនេះ រម្ងាប់ទាំងអស់។ ទើបគ្រូប្រើអញ រម្ងាប់ទាំងបាតកំបុតស្មង ត្រូវសាច់ពីងពង ត្រូវលោងពីងធ្លាយ។ ទើបគ្រូប្រើអញ បាចសាចប្រវាស់ប្រវែង បណ្ដោយទទឹង ទើបគ្រូប្រើអញ បាចសាចពីមុខពីក្រោយ អោយរលេះរលួយ សព្វ សត្រូវ វិនាសន្តិ អសេសតោ។៚ មន្តគាថាសូត្ររម្ងាប់មេទី៣ នមោពុទ្ធាយ សិទ្ធិកិច្ចំ ធម្មោ សង្ឃោ ទើបអញកាន់តេជៈ អំណាច ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ស្ដេចមានជ័យព្រះអង្គ បើកព្រះឱស្ឋមានព្រះបន្ទូល ព្រះអង្គប្រើអញអោយបាច សាចនូវទិព្វមន្ត អញបាចសាចចេញទៅត្រូវអ្នករលេះរលួយ រំដោះអស់គ្រោះជោគ គ្រោះជាំ គ្រោះកាចឧត្តបាតចង្រៃ ទាំងខ្មោចណាៗ ខ្មោចដាច់សង្វែង ខ្មោចវេច ខ្មោចវែង ខ្មោចតែងតែធ្វើគេ រកស៊ីនៅជួររបង ខ្មោចដែលចម្លងចតុភូត ជើងថ្ក នមោពុទ្ធាយ នមអឧ ឥស្វាសុ សុស្វាឥ ទើបគ្រូប្រើ អញអោយបាចសាចនូវទិព្វមន្តដ៏ឆើតឆាយ អញបាចសាច ចេញទៅ ត្រូវក្បាលពីងបែក ត្រូវភ្នែកពីងខ្វាក់ ត្រូវជើងពីង បាក់ កំបុតត្រឹមស្មង ត្រូវសាច់ពីងពង ត្រូវលោងពីងធ្លាយ ត្រូវដោះពីងខ្វាយ បែកទាំងថ្លើម ហើមទាំងប្រម៉ាត់សសៃ សួត ទើបប្រើឆេះរ៉ា ឱម្មឆេះរ៉ា មហាឆេះរ៉ា ឆេះទាំងសង្សារ កូនពីង ឯនាយឆេះទាំងក្បាលខ្មោច ឆេះទាំងក្បាលព្រាយ ន ម អ ឧ សោ ឆេះទាំងដែន ឆេះទាំងដិន ឆេះទាំងឥន្ទ ទាំងព្រហ្ម ទាំងយមបាល ឆេះទាំងព្រះកាល សព្វសត្រូវ វិនាសន្តិ អសេសតោ។៚ មន្តគាថាសូត្ររម្ងាប់មេទី៤ ឥតិបិសោ ហឹងខាព្រះថៅ(ខ) ឧតិតួព្រះគាថា ព្រះទិព្វមន្ត ឆើតឆាយ ចង្រៃដៃហឹងទាំងពួង ទាំងត្បូងកុំបីពីងនូវពីង ចេញតែម្ដង ពីងស្រាយចំណង ពីងអោយឆាប់ ពីងនៅ នឹងស្លាប់ពុំលែងហោង រីមន្តប្រសើរកន្លង អញបាញ់ទៅម្ដង ត្រូវក្បាលពីងបែក ត្រូវភ្នែកពីងខ្វាក់ ត្រូវជើងពីងបាក់ កំបុតត្រឹមស្មង ត្រូវសាច់ពីងពង ត្រូវលោងពីងធ្លាយ ពីងចេញទៅអោយឆាប់ អញជាគ្រូបាធ្យាយ ពីងកុំរឹងនៅ អញពត់ដែកមកវៃ ពុំមានអាសូរដាច់ខ្នងពោះទ្រូងធ្លាយ លោង ឈាមហូរ រដាច់រដោច ឈឺចាប់ខ្លោចផ្សារ អញស្គាល់ ពីងឯងហើយ ពីងឯងមកស្ថិតនៅលើត្បូង ហោរ៉ាពោះខ្នង ឆ្អឹងសសៃរោមស្មា ក្រឡាសាច់ អញបាញ់ពីងបាចពីងផ្លាត ទៅពានលើជញ្ជាំង អញបាញ់ពីងបាំង ពីងរត់ចូលដេក អញបាញ់ពីងម៉ក់ ពីងរត់ចូលមុង អញបាញ់ពីងពុង ពីងរត់ចូលឬស្សី ពីងរត់គ្រប់ច្រកល្ហកចន្លោះ អញបាញ់ ពីងអស់ ទាំងទ្រព្យរបស់កន្ទេលខ្នល់ខ្នើយជ្រៀបពូកគ្រែព្រំ រនាំងវាំងនន សំពត់អាវស្បៃ ចង្រៃៗលំពែងដាវ អញបាញ់ ទាំងក្នុង អញបាញ់ទាំងក្រៅ អញបាញ់ទាំង រណង រនូតរនាប ជញ្ជាំងទ្វារខ្សែបិទបង្អួចខ្នូចខ្នាច់ អញបាញ់ពីងបាំង ពីងរត់ចូល ក្រម៉ា អញបាញ់ពីងម៉ក់ ពីងរត់ ចូលស្បូវ អញបាញ់ពីងត្រូវ ពីងចេញតាមបង្អួច អញបាញ់ពីងពួចពីងធ្លាក់ដល់ដី អញ បាញ់ពីងបី ពីងខ្ចាត់ទៅរបង អញតាមទៅចាប់ អញតាម ទៅចង ពីងរត់ខ្ចាត់ខ្ចាយ សព្វសត្រូវ វិនាសន្តិ អសេសតោ។៚ មន្តគាថាសូត្ររម្ងាប់មេទី៥ ឱម្ម នមោ ឥតិបិសោ ភគវា អរហំ សម្មាសម្ពុទ្ធោ ទសបារមីតា នុភាវេន ទសឧបបារមីតានុភាវេន ទសបរមត្ថបារមីតា នុភាវេន ទសពលា មហាតេជោ បញ្ច ពុទ្ធោ រំពេជហុនៗ ទើបអញ្ជើញ ព្រះពុទ្ធមានបុណ្យ អ្នកអប្បលោកមកអាចសន្ធាប់ រម្ងាប់ទាំង ព្រាយហោះ រម្ងាប់ទាំងព្រាយហើរ រម្ងាប់ទាំងព្រាយដើរ រម្ងាប់ទាំងព្រាយក្បាល៨ រម្ងាប់ទាំងព្រាយកូនខ្ចី រម្ងាប់ទាំង ព្រាយហិន្តិយោង ខ្នងកោធាសី រម្ងាប់ទាំងគ្រុឌ គ្រោះអន្តិរ្ថិយ្យ រម្ងាប់ទាំងមិត្តព្រះគ្រោះ អត់អ្នកដោះនៅផ្ទៃខាងក្រោម រម្ងាប់ទាំងព្យុះអម្ពលង្កា រម្ងាប់ទាំងអ្នកជិកដំបូក ឃ្មុំទំផ្ទះ រម្ងាប់ទាំងកុកទំផ្ទះ រន្ទះបាញ់ភូមិ រម្ងាប់ទាំងព្រាយមាយា។៚ រម្ងាប់ទាំងអ្នកយោគី សង្កត សង្កួត សង្កេត ធ្មេញ វេញព្រះកម្ម ដាំព្រះនេត្រចុះ រម្ងាប់ទាំងស្វេតឆត្រ បិទផ្លូវប្រវែងកែងខ្សែ បញ្ជាន់ភូមិជ័យ បង្រួមភូមិចាស់ រម្ងាប់ពស់ចូលផ្ទះ រម្ងាប់ទាំង អ្នកជិកភ្នំ រលំឈើធ្វើព្រះវិហារ វាក្បាច់រចនា គូរឆ្លាក់ចាក់ស្រេះ រមាស់ត្រចៀក បៀតជើងធ្មេញ កាត់ត្រចក ដកភ្លុកអំពីគុជសា រម្ងាប់ទាំងពោះថ្មដា រម្ងាប់ទាំងពាលដែលដេកមមី មមើរ យល់សប្ដិ រម្ងាប់ទាំងអាបធ្មប់ រម្ងាប់ទាំងព្រឺព្រួច រម្ងាប់ទាំងឆ្កួត លីលា រម្ងាប់ទាំងឧបទ្រព្យចង្រៃ រម្ងាប់ទាំងកាទៃ កាលកិណ្ណី រម្ងាប់ទាំងរោគព្យាធិ រម្ងាប់ទាំងព្រាយមាយា។៚ រម្ងាប់ទាំងគ្រោះជោគ គ្រោះជាំ គ្រោះខែ គ្រោះឆ្នាំ គ្រោះថ្ងៃ រម្ងាប់ទាំងខ្មោចនានា ពីងយោ ពីងយា ពីងមកមានគ្នា ពីងមក ម្នាក់ឯង អំពីទិសទាំង៨ ពីងដើរទាំងយប់ ពីងដើរទាំងថ្ងៃ ពីងដើរ ពីយប់ដោយសព្វនានា ពីងមកមានគ្នា ពីងដាច់សង្វែង ខ្មោចតូចខ្មោចធំ ខ្មោចតែងដើរធ្វើគេ នូវខ្មោចស្មូរជន ទើបអញ សូត្រសំដែងនូវទិព្វមន្ត ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះកែវវិជ័យ នៃពុទ្ធរតន មាត់អញអើយបីដូចរន្ទះ ទាំង៧ សែន អញស្រែក តែម្ដងកក្រើករបើកទាំងបាតដាល ចក្រវាឡ ពុទ្ធាយាយី ធម្មាយាយី សង្ឃាយាយី ទាំងក្រឡា មហាប្រឹថពី ឱម្មពុទ្ធី នាគរាជា ឱម្មរម្ងាប់ មហារម្ងាប់ ស្ដាប់បង្គាប់អញជាគ្រូបាធ្យាយ សព្វ សត្រូវ វិនាសន្តិ អសេសតោ។៚ មន្តគាថាសូត្ររម្ងាប់មេទី៦ សរោមេ ពុទ្ធ វញ្ចសីលា តេ ព្រហ្មទេវតា និរាស្សំ បីសាច ចេវ សិទ្ធិកិច្ចំ សិទ្ធិកម្ម សិទ្ធិលាភំ ភវន្ដុ មេ ទើបអញ្ជើញព្រះឥន្ទ ព្រះប៉ុន្លៃ ហៃព្រះឥន្ទឡែវៗ ព្រះព្រហ្មនៃព្រះយំលេវឡែវៗ ព្រះកាលនៃព្រះចតុលោកបាលលេវឡែវ ព្រះពិស្ណុកាឡើនឡង ម៉ារ័កកូវ ព្រះសិទ្ធិកែកូវ ទើបគ្រូប្រើអញអោយកាន់សរ ព្រះបរបាញ់ជម្រះនូវចង្រៃឧបទ្រព្យ ទើបគ្រូប្រើអញអោយ កាន់សរភ្លើង បាញ់ទៅឆេះឡើង ឆេះអាបឆេះធ្មប់ ទប់ក្រិត្យា ឆេះខ្មោចអារក្ខបក្សា ពីងមកយាយី អំពីទិសទាំងប្រាំបី ពីង ដើរទាំងថ្ងៃពីងដើរទាំងយប់ ពីងឈរពីងឈប់ សព្វដោយ ណាៗ ពីងមកមានគ្នា ពីងមកម្នាក់ឯង ទើបអញសំដែងព្រះ គាថាធម្មបទ ព្រះកែវវិជ័យនៃព្រះរតន មាត់អញអើយ បីដូច សូរ្យស័ព្ទរន្ទះទាំងប្រាំពីសែនហោង អញសូត្រឡើងកាលណា អោយសត្រូវបាក់បបខ្លបខ្លាច សរអញមួយឈ្មោះព្រះពាយ្យវាល បាញ់ទៅត្រូវក្បាលពីងបែក ត្រូវភ្នែកពីងខ្វាក់ ត្រូវជើងពីងបាក់ កំបុតត្រឹមខ្មង ត្រូវសាច់ពីងពង ត្រូវទ្រូងពីងធ្លាយ កុំបីទទឹងនិង អញជាគ្រូបាធ្យាយហោង ឱម្មសិទ្ធី ស្វាហាយ។៚ មន្តគាថាសូត្ររម្ងាប់មេទី៧ ឧ ម នមោ ពុទ្ធំ ឥតិបិសោ ភគវា អរហំ សម្មាសម្ពុទ្ធោ បារមីតានុភាវេន ទសពលា មហាតេជោ បញ្ច ពុទ្ធា មហាមុនី សិរសា ពេជ្ជហុនៗ ព្រះពុទ្ធដ៍មានបុណ្យ អ្នកអប្បលោក មកខ្ញុំ ទើបអញរម្ងាប់ទាំងផែនដីយុងយុទ្ធា ទាំងទ្វារ ទសារាសី រម្ងាប់ទាំងចតុអនុព្ពិសី រម្ងាប់គ្រោះផ្ទៃក្រោម រម្ងាប់ទាំងព្យាម អម្ពរ នគរលង្កា រម្ងាប់ទាំងឆ្នេរសមុទ្រជលសា រម្ងាប់ទាំងឡា មហាប្រឹថពី រម្ងាប់ទាំងគិរីសត្តបរិភណ្ឌ រម្ងាប់ទាំងចក្រវាឡ ទើបគ្រូប្រើអញ រម្ងាប់ទាំងកុកទំផ្ទះ រន្ទះបាញ់ភូមិ រម្ងាប់ទាំង ព្រាយមាយា រម្ងាប់ទាំងអ្នកធ្វើយោគី នូវអ្នករើសធាតុកាត់ សង្កត់សង្កៀតធ្មេញ វិញព្រះកាំ ដាំព្រះនេត្រ បាំងស្វេតឆ័ត្រ បិទផ្លូវត្រឡែងកែង ខ្វែងខ្សែសិន ម្រោមឃ្មុំទំផ្ទះ ទើបគ្រូប្រើ អញរម្ងាប់ទាំងអ្នកពុះផ្គុំ ប្រមុំភ្លឺស្រែ ប្រែផ្ទៃក្រោម លើកភូមិករ ជាថ្មី កសាងព្រះរូប ស្តូបចេតិយ ជិកស្រះ ច្រេះដីតបន្ទាយ រាយនូវប្រឹថពី ក្រវីភ្លើងរន្ថើនដំណាប់ ដង្កាប់ញញួរ ទើបគ្រូប្រើ អញរម្ងាប់ទាំងដំបូល រលកទំ ឃ្មុំ ពង្រួតទំផ្ទះ ជម្រះរបង រម្ងាប់ ទាំងគងស្គរដ៍លាន់ឮឯង ដោយកក្រើក រម្ងាប់ទាំងអណ្តើក ត្រសេះ ចូលភូមិលំនៅ រម្ងាប់ទាំងស្វាឪស្វាក្រេះ ចូលមកចត សម្រាន រម្ងាប់ទាំងផ្សិតដុះក្បែរជើងក្រានពុំសុខ រម្ងាប់ទាំង មាន់ព្រៃ មាន់ស្រុកចូលជល់ត្នាតតាំង រម្ងាប់ទាំង ស្រាំងទាំង ឪម៉ាល់ចូលទិចអ្នក រម្ងាប់ទាំងកុកក្រសាទំផ្ទះ ស្រៀវស្រែក រម្ងាប់ទាំងកុក រម្ងាប់ទាំងខ្វែក ទៀវ ទីទុយ មៀមមុំ ចូលមកទំ ក្នុងលំនៅ។ សិទ្ធិកិច្ចំ សិទ្ធិកម្មំ សិទ្ធិកំចាត់ តថាគតោ សិទ្ធិតេជោ សិទ្ធិជយោ និយោនិយំ សិទ្ធីកម្មំ សព្វ ទុក្ខំ វិនាសន្តិ អសេសតោ។៚ ទើបគ្រូប្រើអញ អោយរម្ងាប់ទាំងឈ្លះឆ្លកចចកអប្រីយ៍ រម្ងាប់ទាំងសត្វស្រុក រម្ងាប់ទាំងសត្វព្រៃ ទីងទាំងរមាំងរមាស ប្រើសព្រាយ ទន្សាយទន្សោង តោ ខ្លាធំ ខ្លាឃ្មុំ រម្ងាម់ទាំង សត្វតូច សត្វធំ នូវសត្វកង្ហែន កំប្រុក ឆ្កែស្រុក ឆ្កែព្រៃ ចង្រៃ ឡើងមកកើតកូនទុកក្នុងគ្រឹះស្ថាន រម្ងាប់ទាំងពស់វែក ពស់ជា ពស់ក្រាយ ពស់វែកក្ដាំងបាយ ពស់ស្នាទន្សោង កន្រ្ដោង ភ្លើងចចើងផ្ទះ ទើបអ្នកមានម្នោម្នះ ឈ្នះអស់មារសត្រូវចង្រៃ ទើបគ្រូប្រើអញ រម្ងាប់ទាំងត្មាតភ្លើង ត្មាតផេះ ត្រសេះបាក់ ទៀវ ត្រដេវវ៉ិច ហិចហើរមកទំលំនៅឥតក្រែង រម្ងាប់ទាំងរទេះដើរ ដ៏លាន់ឮពេកក្រៃ រម្ងាប់ទាំងបូសបម កម រមាស់ អុត អាត់ នូវសត្វពង្រូល ពស់ព្រៃ រម្ងាប់ទាំងសត្វបក្សាបក្សី ក្រួច ក្រៀល ចង្កៀលខ្យង ត្រយ៉ង កងកេង ត្រដក់ រនាល កន្ត្រុំ ឃ្មុំ បណ្ដាល អោយហើរមកពន្លឹក រម្ងាប់ទាំងមាន់ទោ មាន់ទឹក ប្រវ៉ឹង ប្រវែក ខ្វែកត្រោក ប៉ោលតោក តាវ៉ៅ សត្វ ស្វិតចៅ នូវសត្វកាំប្រម៉ា សេក សារិកាហើរមកក្នុងលំនៅ ទើបគ្រូប្រើអញ អោយរម្ងាប់ ទាំងថ្លាន់ធ្លុងថ្លាន់ភ្ញី អក អាអូត ខ្លែងស្រាក ចាកប្រផ្លាក ជីវក់ជីវាត់ ទាំងសត្វប្រម៉ា ខ្លា តោ ចរចូលក្នុងគ្រឹះស្ថាន ជាឋាន លំនៅយើងនេះ ទើបគ្រូប្រើអញ រម្ងាប់ទាំងក្រយ៉ៅគោក្របី ចង្រៃដ៍ចម្លែក ទើបគ្រូប្រើអញ រម្ងា ប់ទាំងសព្វជននានាដែល មានចិត្តមិនល្អ រម្ងាប់ទាំងសត្វជើងបួនជើងពីរ គឺ កុក ខ្វែក ទីទុយ មៀមមុំ ចចក ស្វានស្វា តោ ខ្លែងស្រាក ខ្មោចតូច សំពោច ឆ្មាបា លាញ់ ពស់ព្រៃចូល មកក្នុងស្រុក រត់តត្រុកក្នុងភូមិ កណ្ដៀរមក រោម ទើបគ្រូប្រើ អោយរម្ងាប់រោគាព្យាធិ កុំបី ពីងមកយាយី ពីងមកពីទិសទាំងប្រាំបី ពីងដើរទាំងថ្ងៃ ពីងដើរទាំងយប់ ពីងឈរពីងឈប់ សព្វម្លប់ណាៗ ពីងមកម្នាក់ឯង ពីងមកមានគ្នា ទើបអញសម្តែងនូវព្រះគាថា សរោ មេ ពុទ្ធ ពុទ្ធវញ្ច លោកេ តេ ព្រហ្មវតា ហ កេ ក តេមំ សព្វ កម្មំ ប្រសិទ្ធិ មេ ឱម្មរម្ងាប់ មហារម្ងាប់ ទាំងទ្វេបាទ ចតុប្បាទផង រម្ងាប់ទាំងគិរី សត្តបរិភណ្ឌ រន្ធត់ ទាំងភ្នំព្រះសុមេរុ ភ្លូកដំបូករលើងភ្លើងរលត់ អង្កត់រលាយ ខ្មោចព្រាយរបឹងរឹងរូស អោយរលាយជាផេះ ឆេះពាសវាល ពាសកាលដរាប បង្អាក់ទាំងមេព្រាយហោះបណ្ដើរកូន នូវ ខ្មោចព្រាយស្លាប់ប្ដី កូនខ្ចីម្ដាយដើម ទើបគ្រូប្រើអញផាត់ទៅ ក្រោមនាយ ផាយទៅក្រោមទឹក ផាត់ទៅក្រោមនាយ ផាយ ទៅក្រោមព្រះធរណី រម្ងាប់ទាំងសារពើ ឫស្សីឈើគ្រឿងផ្ទះ បាក់ដាច់ជើង រលំរលើងទ្រេតទ្រោត ទ្រូងញែកវែងខ្លី សសរ ចង្រៃ មានភ្នែកវៀចកោង ប្រហោងពាំសំបក ប្រឡៃ សកសិក ដ៍មានពិសខ្លាំងក្រៃ ពុទ្ធំមកជួយកំចាត់កំចាយ ធម្មំមកជួយ កំចាត់កំចាយ សង្ឃំមកជួយកំចាត់កំចាយ សព្វេ អន្ដរាយ វិនាស្សន្តិ អសេសតោ។៚ មន្តគាថាសូត្ររម្ងាប់មេទី៨ ឱម្មរាំង មហារាំង ឱម្មរម្ងាប់ មហារម្ងាប់ ទើបគ្រូអោយអញ រម្ងាប់ទាំងពលព្យូហ៍ រម្ងាប់ទាំងអម្រិត្យូវ រម្ងាប់អស់សត្រូវ ដល់សឹកសង្រ្គាមជ័យ រម្ងាប់ទាំងម្រឹកពាលយង់ឃ្នងដ៍ប្រពៃ រម្ងាប់នៅអស់ចង្រៃឧត្តបាតផងទាំងពួង រម្ងាប់នៅ អថី អាគី អាបោ រម្ងាប់ទាំងព្រះភិរុណ រម្ងាប់ទាំងព្រះពាយ រម្ងាប់ទាំង ខ្មោចបីសាចរាជទូត ភូតកាចផងទាំងឡាយ រម្ងាប់ខ្មោច ព្រាយរំលេះរំបល់ ព្រះចិត្តលោកបាល ដ៍និមលអស់លោក សាក លមកជួយជាជ័យ ឱម្មរាំង មហារាំង ឱម្មរម្ងាប់ មហារម្ងាប់ រម្ងាប់អំពីលើអាកាស ពាសដាសមកដល់មណ្ឌល ប្រថពី ឱម្ម សិទ្ធី ស្វាហៈ ស្វាហាយ ស្ដាប់បង្គាប់អញជាគ្រូ បាធ្យាយហោង។៚ (សូត្រ ៧ ចប់។ គាថានេះប្រើបាន ១០០ គុណ ដីភូមិថ្មី សង់ផ្ទះថ្មី វះដំរីក្ដី ភូមិឋាននៅមិនបានក្ដី រម្ងាប់សព្វសារពើរ គប់ខ្មោច លើកខ្មោច ម្ឈូសខ្មោច រណា ព្លាក់ ដែកឈូស ពូថៅ ធ្វើម្ឈូស សសរផ្ទះរបស់របរប្រើប្រាស់ ឡាន មូតូ កង់ រទេះ...)។ មន្តគាថាសូត្ររម្ងាប់មេទី៩ ពុទ្ធ ធម្មោ មហំ សន្ថិតចិត្ដា ឆេះឧបមាឋានណា ឆេះដី ឆេះទឹក ឥសីប្រាំពាន់ ទប់មិនទាន់ ឆេះដល់ត្រៃត្រឹងប្រកាសដល់ទេវតា នាយឥន្ទព្រហ្ម ព្រះអង្គុយយំ គ្មានគិតទេណា ឧបមា សណោជាយ ជាកឹណ រាជាសន្ធោ រាជាសន្ធៅ ចង្អុលចុះក្រោម ឆេះដល់ឋានមនុស្សលោក ភគ្គសំ អរហំ តុ មម។៚ មន្តសូត្ររម្ងាប់មេទី១០ នមោពុទ្ធាយ នមអឧ ឥតិបិសោ ភគវា អរហំ សម្មាសម្ពុទ្ធោ បារមីតានុភាវេន ទសពលានុភាវេន បញ្ច នមស្សិត្វា សារា ពេជ្រហ៊ុនៗ ព្រះពុទ្ធមានបុណ្យលោកមានបន្ទូលមក អញថា ទើបគ្រូប្រើអញអោយ រម្ងាប់ក្នុងដែនដីមនុស្សអប្រីយ៍ ក្នុងព្រះនគរ រម្ងាប់ទាំងខ្មោចប្រុសស្រីចង្រៃឧបទ្រព រម្ងាប់ទាំងកុកទំផ្ទះរន្ទះបាញ់ភូមិ ឆេះទាំងអាប ឆេះទាំងធ្មប់ ឆេះទាំងពីងមកយាយី អំពីទិសទាំងប្រាំបី ពីងដើរទាំងថ្ងៃ ពីងដើរទាំងយប់ ពីងឈរពីងឈប់ សព្វដោយណាៗ ពីងមកមានគ្នា ពីងមកម្នាក់ឯង ទើបអញសំដែងព្រះថាគា ធម្មបទ ពុទ្ធរតន មាត់អញអើយបីដូចរន្ទះមារបាក់បបខ្លបខ្លាច នូវឫទ្ធិអំណាច ខ្លាចបារមីពីងញាក់ញ័រ ស្លុតមិនល្អរន្ធុត់ស្មារតី ពីងភិត ពីងភ័យចរណៃដើរចេញទៅហោង ឱម្មសិទ្ធី ស្វាហាយ។៚ មន្តគាថាសូត្ររម្ងាប់មេទី១១ ឧកាស ឥតិបិសោ ភគវាតិ ទើបគ្រូប្រើអញអោយរម្ងាប់ទាំង បញ្ឈរសសរ តជើងរៀង រម្ងាប់ទាំងវល្លិ៍ព័ទ្ធ វល្លិ៍ព័ន្ធ វល្លិ៍ជាន់ វល្លិ៍ចង រម្ងាប់ទាំងជណ្ដើរឡើង ក្រាលក្ដារ ក្រាលរនូត រនាប រនង ជញ្ជាំង វាំងនន ញាត់ ឈ្នួន លាក់ងាំ ដំដែកគោល បង្ខាំ ផ្ទោង ជ្រងមេដំបូល ដំបង្កង់ ទល់រងផ្លានត្រាដៃរណែង ជ្រែង បង់បាញ់ រម្ងាប់ទាំងរងស្បូវ កាត់ជើងស្លឹក ប្រក់ក្បឿង រម្ងាប់ទាំង បន្ទុំ ប៉ប្រក រម្ងាប់បញ្ឈរទ្វារ ដំបង្អួច លួចត្រណាប់ គាបក្រប ស្របខ្សែតី រម្ងាប់ទាំងព្រាយហោះ ព្រាយហើរ ព្រាយបណ្ដើរ កូនខ្ចី ព្រាយដើរលើដី ព្រាយក្បាលប្រាំបី រម្ងាប់ទាំងក្បាលព្រាយ រំលាយទាំងក្បាលអាប បង្រ្កាបទាំងក្បាលធ្មប់ សន្ទុបសន្ទុំ ទាំងក្បាលអារក្ស ធាក់ទាំងអ្នកតា ពិភេក ព្រះរាម ព្រះខរ ព្រះលក្សណ៍ រាពណ៍ សេដា ហនុមាន ស្ដេចស្វា សេដាយុ ស្ដាប់ បង្គាប់អញជាគ្រូបាធ្យាយ សព្វអន្តរាយ វិនាស្សន្តិ អសេសតោ។៚
-
Title :
- Category :
-
- Watch date:
- Notice : No Episodes or videos are hosted on this site or its servers, 8Khmer only link to videos on other websites or sites such as youtube.com Third-party trademarks are used solely for describing the content indexed herein and no license or other affiliation is implied.