ស្នេហ៍មុខ
គ្រប់ៗគ្នា " ។
*បាលីស្នេហ៍មុខទី ២ ហៅថា បាលីស្នេហ៍សារិកា
“ឱមសារិការអើយ អញទៅត្រង់ណាមិនដែលទំនេរ ពាក្យអញសសិត មាត់អញស្រដី លួងលោមប្រុសស្រី ឲ្យចូលចិត្តនឹងអញ " ។
*បាលីស្នេហ៍មុខទី ៣ ហៅថា បាលីស្នេហ៍ក្រពុំរីករាយ
“ឱមរីក ឱមរាយ រីកដូចព្រះពាយ រាយព្រះអាទិត្យ"
បាលីស្នេហ៍ទាំងប៉ុន្មានមេនេះ ត្រូវសូត្រសេព ៣ចប់ ឬ ៧ ចប់ ។
បាលីស្នេហ៍ដាក់មនុស្ស ស្រី-ប្រុសឲ្យស្រឡាញ់
ខាងក្រោមនេះ ជាបាលីស្នេហ៍ មានឈ្មោះថា "ស្នេហ៍រំជួលចិត្ត" ។“ទើបអញ្ជើញស្រីស្រើបរំជួលចិត្ត បើនាងអាណិតថយចេញឆាប់ បេះផ្កាស្រឡិត បេះផ្កាមោងគ្រេង បេះមកលួងលេងដោយចិត្តចំណង់ ។ ស្រណោះផ្គរលាន់ ឮដើមឆ្នាំ ស្រីខ្មៅទាំងប្រាំ នាំនាងចេញលេង ផ្គរលាន់គគ្រឹក ឆ្លើយឡើងគគ្រេង នាំនាងចេញលេង ដោយពាក្យអញហៅ ។ អញហៅនឹងប្រេង អញហៅនឹងក្រមួន ឲ្យនាងដឹងខ្លួន នាងនៅក្នុងអង្គ ។ សអើយ ស្រីស ថ្ងៃ ល្ងាចឮផ្គរ សដេកមិនលក់ ដៃឆ្វេងពរកូន ដៃស្ដាំជ្រងសក់ សមនាងរលឹកមកបងឬទេ ។ បើនាងរលឹកប្អូននាងកុំនៅ គន់ទៅទឹកស្រះហូរមកថ្លាឈ្វេង ឲ្យនាងងូតលេងជាមួយនឹងបង ។